New Posts

រូបមន្តនិងគ្រឿងផ្សំសម្រាប់ជួយបំបាត់សក់ស្កូវ (ល្អក្នុងការសាកល្បង)

មានផលិតផលលាបបំបាត់សក់ស្កូវច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ដោយខ្លះអាចមានប្រសិទ្ធភាព តែក៏អាចបង្កជាការខូចខាតដល់សក់របស់អ្នកបានដែរ។ នេះដោយសារតែសារធាតុគីមីជាច្រើនរបស់វាតែម្តង។



ដើម្បីបំបាត់បញ្ហាសក់ស្កូវនោះ ខ្ញុំសូមណែនាំនូវវិធីព្យាបាលបែបធម្មជាតិវិញ។

គ្រឿងផ្សំ

ដំឡូងបារាំង ៥មឺម
ទឹកមួយឆ្នាំ
ការណែនាំ

ចិតសម្បកដំឡូងទាំងអស់
យកសម្បកដែលចិតរួចដាក់ទៅក្នុងឆ្នាំទឹករួចដាំវាឲ្យពុះ
ក្រោយពីពុះរួច ចូរផ្ងំវាចោលបន្ថែម ៥នាទីទៀត
យកចេញពីភ្លើង និងទុកឲ្យត្រជាក់សិនចាំចាកយកតែទឹករបស់វា
អ្នកអាចយកទឹកនោះដាក់នៅក្នុងកំប៉ុង ឬសូរទឹកណាថ្មីមួយផ្សេងទៀត
ចូរលាយប្រេងផ្កាឡាវ៉ែនឌឺ ឬផ្កាកូឡាបបន្ថែមដើម្បីផ្តល់ក្លិន
អ្នកអាចយកទឹកនោះទៅម៉ាស្សាលើស្បែកក្បាល និងសក់បានហើយ
លាងសម្អាតសក់ធម្មតា នៅពេលនោះពណ៌សក់ស្កូវនឹងបាត់ទៅវិញបន្តិចម្តងៗ៕

No comments