New Posts

ស្រីៗគ្នាយើងចាំណា បើសិនជាមានករណីទាំងអស់នេះ គឺប្រឈមខ្ពស់នឹងការស្រុតស្បូនហើយ

ជំងឺស្រុតស្បូនកើតឡើងនៅពេលដែលសាច់ដុំកម្រាលអាងត្រគាក និងសរសៃរបស់វាមានភាពយឺត និងចុះខ្សោយ ដែលជាហេតុនាំឲ្យមិនអាចទ្រទ្រង់ស្បូនរបស់អ្នកបាន។ បន្ទាប់មក ស្បូននឹងលោយចេញមកខាងក្រៅតាមទ្វារមាស។



ជំងឺនេះអាចកើតឡើងលើស្រ្តីគ្រប់វ័យ ប៉ុន្តែភាគច្រើនឃើញកើតឡើងស្រ្តីក្រោយរ៉ាំងរដូវរួច ជាពិសេសស្រ្តីដែលធ្លាប់សម្រាលកូនតាមធម្មជាតិម្តង ឬច្រើនដង។ ការចុះខ្សោយរបស់សាច់ដុំកម្រាលអាងត្រគាកនេះអាចបណ្តាលមកពី៖

ខូចជាលិកាទ្រទ្រងក្នុងពេលមានផ្ទៃពោះ និងសម្រាលកូន
ឥទ្ធិពលនៃទំនាញផែនដី
អស់អ័រម៉ូនអេស្ត្រូជែន
បើសិនជាអ្នកមានអាការៈស្បូនស្រុតតិចតួច គឺមិនបាច់ព្យាបាលនោះទេ។ ប៉ុន្តែករណីដែលវាធ្វើឲ្យអ្នករស់នៅមិនស្រួល ឬរំខានដល់ជីវិតរស់នៅវិញ វាគួរតែដល់ពេលស្វែងរកការព្យាបាលហើយ។

មានកត្តាច្រើនណាស់ដែលធ្វើឲ្យស្រ្តីម្នាក់ប្រឈមកាន់តែខ្លាំងនឹងជំងឺស្បូនស្រុត៖

មានផ្ទៃពោះម្តង ឬច្រើន និងសម្រាលកូនតាមធម្មជាតិច្រើនដង
សម្រាលកូនដែលថ្លោសពេក
អាយុច្រើន
លើករបស់របរធ្ងន់ៗ
ក្អករ៉ាំរ៉ៃ
មានការវះកាត់ក្នុងអាងត្រគាក
បន្ទោបង់ម្តងៗតែងតែប្រឹងជាញឹកញាប់
ដំណពូជដែលធ្វើឲ្យជាលិកាតភ្ជាប់ផ្សេងៗមានលក្ខណៈទន់ខ្សោយតែម្តង
ជាមនុស្សស្បែក ស
ជំងឺមួយចំនួនដូចជា ជំងឺធាត់ជ្រុល ទល់លាមករ៉ាំរ៉ៃ និងជំងឺស្ទះសួតរ៉ាំរ៉ៃក៏អាចដាក់សម្ពាធខ្លាំងទៅលើសាច់ដុំ និងជាលិការតភ្ជាប់ក្នុងអាងត្រគៀក ហើយក៏ដើរតួនាទីដ៏សំខាន់មួយនាំឲ្យមានជំងឺស្បូនស្រុតដែរ៕

No comments