ការមករដូវច្រើនតែប៉ះពាល់ដល់អារម្មណ៍របស់ស្រ្តីបែបណាទៅ?
ស្រ្តីខ្លះអាចមានប្រតិកម្មខ្លាំងទៅនឹងការប្រែប្រួលអ័រម៉ូនធម្មតាៗដែលទាក់ទងនឹងការមករដូវ ដែលជាហេតុនាំឲ្យនាងងាយនឹងមានអាការៈត្រៀមមករដូវដែរ។
ខាងក្រោមនេះគឺជាការប្រែប្រួលរបស់អារម្មណ៍មួយចំនួនដែលវាជាប់ទាក់ទងនឹងការមកខែរដូវរបស់ស្រ្តី ដែលស្រ្តីដូចគ្នា និងបុរសគ្រប់រូបគួរតែស្វែងយល់ផង៖
- កំពុងតែមានអារម្មណ៍បាក់ទឹកចិត្ត
- កំពុងតែមានអារម្មណ៍ខឹង ឬឆេវឆាវជាប់
- កំពុងតែមានអារម្មណ៍តក់ស្លុត
- កំពុងតែមានប្រតិកម្មខុសធម្មតាចំពោះការបដិសេធន៍
- ដកខ្លួនចេញពីសង្គមរស់នៅ
- កំពុងតែមានអារម្មណ៍ថា មានសម្ពាធខ្លាំង៕

No comments