New Posts

ទើបដល់ពាក់កណ្តាលផ្លូវសោះស្រាប់តែបាក់កទៅហើយ ហេតុអ្វីទៅ?

វាគ្មានអ្វីសង្ស័យឡើយដែលថាអ្នកមានភាពអស្ចារ្យលើរឿងការងារលើគ្រែ ប៉ុន្តែពេលខ្លះវាអាចនឹងពិបាកដែរក្នុងការទទួលបានលិង្គឲ្យរឹងតាមចិត្តចង់ដែរ។ ក្រៅពីនេះវាក៏អាចនឹងកើតឡើងនៅចំពេលកំពុងតែរួមភេទតែម្តងដែរ ដោយសារតែកង្វះនូវការបរបោសអង្អែល ឬដោយសារតែហេតុផលណាផ្សេងដូចជា៖


ចំណាយពេលយូរពេក

ខណៈពេលដែលអ្នកកំពុងតែព្យាយាមសាកល្បងក្បាច់រួមភេទថ្មីៗអាចផ្តល់ភាពស្រើបស្រាលដល់អ្នក និងដៃគូបាននោះ ចូរប្រាកដថា អ្នកមិនបាច់ធ្វើវាយូរពេកទេ ព្រោះវាអាចបណ្តាលឲ្យលិង្គលែងរឹងបាន។

មានភាពអវិជ្ជមានចំពោះរូបសម្បត្តិខ្លួនឯង

មនុស្សប្រុសដែលមានរូបរាងមិនស្អាត និងតែងតែពិបាកក្នុងការធ្វើឲ្យខ្លួនឯងស្អាតដូចគេនោះ ច្រើនតែមិនងាយធ្វើឲ្យលិង្គឡើងរឹងបានយូរឡើយ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southern California បានរកឃើញថា បុរសអាយុក្រោម ៤០ឆ្នាំដែលមានរូបសម្បត្តិមិនស្អាតក៏មានបញ្ហាថប់អារម្មណ៍ច្រើនក្នុងពេលរួមភេទដែរ។

ការមិនឆ្លើយតបរបស់ដៃគូរ

ទោះបីជាអ្នកបានផ្តល់នូវបទពិសោធន៍យ៉ាងល្អបំផុតក្នុងពេលរួមភេទដល់ដៃគូក៏ដោយ ប៉ុន្តែបើសិនជាដៃគូររក្សាភាពអសកម្ម និងមិនឆ្លើយតបអ្វីដល់អ្នកទេ ការខិតខំប្រឹងប្រែងរបស់អ្នកអាចនឹងបាត់បង់ទៅវិញបានជាមិនខានទេ។ យ៉ាងណាមិញ ការបរបោសអង្អែលមួយចំនួនអាចជួយដល់រឿងនេះបាន ជាពិសេសអាចដាសអារម្មណ៍ខាងស្រីតែម្តង។

មានបញ្ហាទំនាក់ទំនង

អ្នកពិតជាមិនអាចធ្វើអ្វីបានឡើយបើសិនជាទំនាក់ទំនងស្នេហារបស់អ្នកទំាងពីរកំពុងតែជួបបញ្ហា ដូច្នេះចូរដោះស្រាយវាសិនទៅ។ អ្នកប្រហែលជាយល់ថាពិបាកក្នុងការបង្កើតភាពស្និទ្ធស្នាលខាងរាងកាយជាមួយដៃគូរណាស់ក្រោយពីឈ្លោះគ្នារួច។ ហេតុដូច្នេះហើយទោះបធ្វើឲ្យអ្នកមិនងាយធ្វើឲ្យលិង្គរឹងបាន។

អ្នកកំពុងតែគិតទៅលើស្ថានភាពដែលមានភាពតានតឹងខ្លាំង

បើសិនជាអ្នកកំពុងតែគិតអំពីការងារក្នុងពេលរួមភេទនោះ វាពិតជាប៉ះពាល់យ៉ាងខ្លាំងដល់លិង្គរបស់អ្នកបាន។ ដូច្នេះចូរព្យាយាមបំបាត់ស្រ្តេសឲ្យអស់សិនដើម្បីប្រាកដថា អ្នកទទួលបានពេលវេលាយ៉ាងល្អចំពោះការងារលើគ្រែ៕

No comments