ប្រុសៗចេះតែគោរពទង់ជាតិពេលភ្ញាក់ពីគេងព្រឹកឡើង ដឹងអត់ថាមកពីអី?
រឿងនេះចង់មានន័យថា ការគោរពទង់ជាតិ គឺការឡើងរឹងរបស់លិង្គនៅពេលភ្ញាក់ពីគេងព្រឹកឡើង ដែលវាច្រើនតែកើតមានជាញឹកញាប់លើបុរសពេញវ័យ។ តាមពិតទៅ បុរសដែលមានសុខភាពល្អគួរតែលិង្គរបស់គេឡើងរឹង ៣ ទៅ៥ដងឯណោះក្នុងមួយយប់។
នៅពេលថ្ងៃ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីមួយឈ្មោះថា Noradrenaline ដែលជាអ័រម៉ូនការពារកុំឲ្យលិង្គឡើងរឹង។ ប៉ុន្តែ ដល់ពេលគេង ខួរក្បាលនឹងបញ្ចេញសារធាតុនេះតិច ទើបធ្វើឲ្យពេលយប់លិង្គឡើងរឹងបែបនេះទៅ។ យ៉ាងណាមិញ រឿងនេះកើតឡើងនៅពេលយប់មិនទៀងទាត់ឡើយ ដូច្នេះមិនខ្វល់ថាអ្នកភ្ញាក់ពីគេងមកដឹងលិង្គរឹងឬអត់ទេ សុទ្ធតែជារឿងចៃដន្យប៉ុណ្ណោះ៕

No comments